| | |

ផលប៉ះពាល់នៃការធ្វើការដោយមិនសម្រាកអោយបានគ្រប់គ្រាន់

មានមនុស្សជាច្រើនមានមោទនះភាពនូវពេលដែលពួកគេនិយាយថា ” ខ្ញុំរវល់” ពិព្រោះស្តាប់មើលទៅវាប្រៀបបីដូចជាពួកគាត់មានសារះសំខាន់ ឬពួកគាត់ជាបុគ្គលជោគជ័យម្នាក់។ ប៉ុន្តែការពិតទៅ ការដែលធ្វើខ្លួនអោយរវល់គ្រប់ពេលវេលាដោយមានពេលសម្រាកគ្រប់គ្រាន់ អាចបង្ករបញ្ហាផ្សេងៗដែលយើងមិនបានចាប់អារម្មណ៍។

ហេតុអ្វីបានជាពួកយើងចេះតែរវល់?

មនុស្សភាគច្រើនចូលចិត្តធ្វើអោយខ្លួនឯងអោយរវល់ពេញមួយថ្ងៃជាមួយនឹងការងារ ដើរផ្សារទិញម្ហូប តាមដានបណ្តាញសង្គម និងការដាក់ផែនការដែលត្រូវធ្វើមិនចេះចប់ចេះហើយ។ ពេលខ្លះយើងក៏យល់ព្រមទៅលើរឿងជាច្រើនពិព្រោះដោយសារយើងចង់ជួយអ្នកដ៏ទៃ ឬក៏ដើម្បីធ្វើអោយខ្លួនឯងមានអារម្មណ៍ថាបានសាងសមិទ្ធផលច្រើនឬក៏ជាមនុស្សដែលមានប្រយោជន៍។ ឬក៏ពេលខ្លះការដែលធ្វើអោយខ្លួនឯងរវល់ជួយអោយយើងគេចចេញពីទុក្ខកង្វល់ ភាពធុញទ្រាន់ ឬភាពឯកា។

ប៉ុន្តែការពិតនោះគឺ ការដែលធ្វើខ្លួនអោយរវល់មិនចេះចប់ចេះហើយអាចបង្ករអោយមានបញ្ហាលាក់មុខមកលើសុខភាព សុភមង្គល និងទំនាក់ទំនងរបស់យើងដូចជា៖

១. ស្ត្រេស ឬ burnout: នៅពេលដែលយើងធ្វើការដោយប្រញេរប្រញាប់ ហើយផ្លាស់ប្តូរពីការងារមួយ ទៅការងារមួយ រាងកាយ​ និងខួរក្បាលរបស់យើងមិនអាចមានពេលសម្រាកបានគ្រប់គ្រាន់។ ហើយសកម្មភាពដដែលៗនេះអាចបង្កអោយទៅជាកើតជម្ងឺស្ត្រេស (Burnout)។ វាជាដំណាក់កាលនៃការហ៊ត់នឿយទៅលើផ្លូវកាយ និងផ្លូវអារម្មណ៍ ភ័យខ្លាច និងមិនអាចផ្ចង់ធ្វើអ្វីមួយអោយពេញលេញ ឬក៏មិនអាចមានភាពរីករាយជាមួយនឹងជីវិត។

២. សុខភាពចុះខ្សោយ៖ មនុស្សមួយចំនួនរវល់ដល់ថ្នាក់ពេលខ្លះមិនបានញ៊ាំអាហារទៀងទាត់ គេងមិនបានគ្រប់គ្រាន់ និងមិនបានហ៊ាត់ប្រាណ ដែលពេលខ្លះវាធ្វើអោយយើងឈឺក្បាល ប្រព័ន្ធការពាររាងកាយចុះខ្សោយ ឬក៏អាចបណ្តាលអោយមានបញ្ហាធ្ងន់ធ្ងរ ដូចជាបញ្ហាបេះដូងជាដើម។

៣. មិនមានពេលវេលាគ្រប់គ្រាន់ជាមួយមនុស្សជាទីស្រលាញ់៖នៅពេលដែលកាលវិភាគរបស់យើងពោពេញទៅដោយការងារដែលត្រូវបំពេញ​ បានន័យថាយើងពុំមានពេលវេលាគ្រប់គ្រាន់សម្រាប់គ្រួសារ​ ឬក៏មិត្តភក្តិរបស់យើងនោះទេ ដែលនេះគឺជាកត្តាមួយដែលធ្វើអោយទំនាក់ទំនងរបស់ពួកយើងចុះខ្សោយ​ និងធ្វើអោយយើងមានអារម្មណ៍ឯកោបើទោះបីជាយើងកំពុងនៅជុំវិញមនុស្សជាច្រើនក៏ដោយ។​

៤.​​កាត់បន្ថយផលិតភាព៖​វា​ប្រហែល​ជា​ស្តាប់​ទៅ​ចម្លែក ប៉ុន្តែ​ការ​រវល់​ខ្លាំងពេក​អាច​ធ្វើ​ឱ្យ​យើង​មាន​ផលិតភាព​តិច។​ នៅពេលដែលយើងធ្វើកិច្ចការច្រើន ឬប្រញាប់ប្រញាល់ យើងមានកំហុសកាន់តែច្រើន ហើយចំណាយពេលកាន់តែយូរដើម្បីបញ្ចប់ការងារនីមួយៗ។

៥. ការបាត់បង់ភាពរីករាយ និងការច្នៃប្រឌិត៖​ការរវល់គ្រប់ពេលវេលាគឺមានន័យថាយើងមិនមានពេលគ្រប់គ្រាន់សម្រាប់ធ្វើអ្វីមួយដែលជាចំណង់ចំណូលចិត្តរបស់យើង​ មិនមានពេលសម្រាក ឬមិនមានពេលគិតអំពីអ្វីដែលខ្លួនឯងចង់បានពិតប្រាកដ​ដែលនេះគឺជាអ្វីដែលធ្វើឱ្យយើងរីករាយ និងមានភាពច្នៃប្រឌិត ពិតប្រាកដ។​

របៀបដកខ្លួនចេញពីអន្ទាក់នៃភាពរវល់ឥតឈប់ឈរ៖

  • ផ្តល់អាទិភាពលើអ្វីដែលសំខាន់ពិតប្រាកដ៖​ ធ្វើបញ្ជីនៃកិច្ចការសំខាន់បំផុតរបស់អ្នក ហើយផ្តោតតែទៅលើកិច្ចការទាំងនោះ។ វាមិនអីទេក្នុងការនិយាយថាទេចំពោះរឿងដែលមិនសូវសំខាន់។
  • កំណត់ពេលវេលាក្នុងការសម្រាក៖ ព្យាយាមសម្រាកក្នុងរយ:ពេលខ្លី​ នៅក្នុងថ្ងៃធ្វើការរបស់អ្នក ដើម្បីដកដង្ហើមអោយបាន​ ស្រួល ពត់ដៃពត់ជើង ឬក៏អាចគ្រាន់តែសម្រាកខួរក្បាលរបស់លោកអ្នក។​
  • កាត់់បន្ថយនៃការរំខានផ្សេងៗ៖ បិទចោលនៅការជូនដំណឹងផ្សេងៗដែលមិនសំខាន់ ហើយព្យាយាមកាត់បន្ថយនូវការធ្វើការច្រើនមុខក្នុងពេលតែមួយដើម្បីពង្រឹងការផ្តោតអារម្មណ៍។ ​
  • ផ្តល់ពេលវេលាសម្រាប់ខ្លួនឯង៖ ចំណាយពេលវេលាធ្វើអ្វីដែលខ្លួនយើងស្រលាញ់ មិនថាជាការអាន ដើរ ឬក៏ការស្តាប់ចម្រៀងនោះទេ។
  • ភ្ជាប់ទំនាក់ទំនងជាមួយអ្នកដ៏ទៃ៖ កំណត់ពេលសម្រាប់ខ្លួនឯងដើម្បីនៅជាមួយគ្រួសារ និងមិត្តភក្តិដោយគ្មានការរំខានណាមួយ។
  • ព្យាយាមផ្តោតអារម្មណ៍ទៅលើពេលបច្ចុប្បន្ន៖ ការដែលយើងផ្ចង់អារម្មណ៍តែទៅលើពេលបច្ចុប្បន្ន​ វាជួយអោយយើងកាត់បន្ថយនៅភាពតានតឹង និង​បង្កើនភាពរីករាយច្រើនជាមុន។

សូមចងចាំថា៖

ការដែលយើងរវល់មិនប្រាកដថាយើងជាមនុស្សជោគជ័យនោះទេ។​ ភាពជោគជ័យ និងក្តីសុខ មិនមែនចេញពីរការដែលធ្វើអោយខ្លួនឯងរវល់ឡើយ ប៉ុន្តែវាចេញពីការដែលយើងធ្វើអោយជិវិតរបស់យើងមានតុល្យភាព រវាងការងារ ការសម្រាក និងទំនាក់ទំនង។ ការដែលយើងព្យាយាមធ្វើអ្វីមួយសន្សឹមៗ មិនមែនមានន័យថាយើងជាមនុស្សខ្ជិលនោះទេ ប៉ុន្តែមានន័យថាយើងកំពុងតែមើលថែរក្សាខ្លួនយើង​។​

ជាចុងបញ្ជប់៖

ថ្ងៃក្រោយ បើសិនជាយើង​មានអារម្មណ៍ថាយើងកំពុងធ្វើអ្វីលឿន ប្រញេរប្រញាប់ឥតឈប់ឈរ សូមព្យាយាមធ្វើការដកឃ្លាបន្តិច ហើយសួរខ្លួនឯងថា តើការងារដែលយើងកំពុងធ្វើនេះពិតជាមានតម្លៃ និងមានផលប្រយោជន៍ពិតប្រាកដឬទេ? ពេលខ្លះរឿងដ៏ល្អបំផុតដែលយើងគួរធ្វើនោះគឺ ការបន្ថយល្បឿនរស់នៅ ដកដង្ហើម ហើយរីករាយជាមួយពេលវេលាបច្ចុប្បន្ន។

English below:

The effects of working without enough rest

Many people are proud when they say “I’m busy” because it sounds like they are important or that they are a successful person. But in reality, keeping yourself busy all the time with insufficient time for rest can cause various problems that we don’t notice.

Why are we always busy?

Most people like to keep themselves busy all day with work, shopping, social media, and endless to-do lists. Sometimes we agree to things because we want to help others, or to make ourselves feel accomplished or useful. Or sometimes keeping ourselves busy helps us escape from worry, boredom, or loneliness.

But the truth is, keeping ourselves busy all the time can cause hidden problems in our health, happiness, and relationships, such as:

  1. Stress or burnout: When we work in a rush and switch from one task to another, our body and brain do not have enough time to rest. And this repetitive activity can lead to stress (Burnout). It is a stage of physical and emotional exhaustion, fear, and an inability to fully concentrate on anything or enjoy life.
  2.  Poor health: Some people are so busy that sometimes they don’t even have time to eat regularly, not getting enough sleep, and not have time to exercise, which sometimes gives us headaches, weakens our immune system, or can even lead to serious problems such as heart problems.
  3.  Not enough time with loved ones: When our schedules are full of work to do, it means we don’t have enough time for our family or friends. This is one of the factors that weakens our relationships and makes us feel lonely even when we are around many people.
  4. Reduced productivity: It may sound strange, but being too busy can make us less productive. When we multitask or rush, we make more mistakes and take longer to complete each task.
  5. Loss of joy and creativity: Being busy all the time means we don’t have enough time to do something we love, we don’t have time to relax, or we don’t have time to think about what we really want, which is what makes us happy and truly creative.

How to break free from the trap of constant busyness:

  • Prioritize what’s really important: Make a list of your most important tasks and focus only on those. It’s okay to say no to the less important things.
  • Schedule breaks: Try to take short breaks during your workday to breathe, stretch, or just rest your brain.
  •  Reduce distractions: Turn off unnecessary notifications and try to reduce multitasking to improve focus.
  •  Make time for yourself: Spend time doing what you love, whether it’s reading, walking, or listening to music.
  •  Connect with others: Set aside time for yourself to be with family and friends without any interruptions.
  • Try to focus on the present moment: Focusing on the present moment helps us reduce stress and increase happiness in the first place.

Remember

Being busy doesn’t mean we’re successful. Success and happiness don’t come from keeping ourselves busy, but from balancing our lives between work, rest, and relationships. The fact that we try to do something slowly doesn’t mean we’re lazy, but it does mean we’re taking care of ourselves.

Finally:

The next day, if we feel like we are constantly rushing, try to take a moment to pause and ask ourselves: Is the work we are doing really valuable and beneficial?

Sometimes the best thing we can do is slow down, breathe, and enjoy the present moment.

Similar Posts