ហេតុអ្វីបានជាយើងម្នាក់ៗមានចរឹកលក្ខណះខុសៗគ្នា?
តើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាមនុស្សម្នាក់ៗមានចរឹកលក្ខណ: ពិសេសខុសផ្លែកពីគ្នា? ហេតុអ្វីមនុស្សខ្លះចូលចិត្តនិយាយច្រើន ឯអ្នកខ្លះទៀតចូលចិត្តនៅស្ងៀម? ឬហេតុអ្វីបានជាយើងទាំងអស់គ្នាមានប្រតិកម្មខុសគ្នានៅពេលដែលរឿងដូចគ្នាកើតឡើង?
មនុស្សម្នាក់ៗត្រូវបានបង្កើតឡើងដោយគុណសម្បត្តិ បទពិសោធន៍ និងលក្ខណៈខុសៗគ្នាជាច្រើន។ នៅពេលដែល អ្វីៗទាំងនេះ បញ្ចូលគ្នា វាដូចជាគ្រឿងផ្សំនៅក្នុងរូបមន្តមួយ ដើម្បីបង្កើតបុគ្គលិកលក្ខណៈពិសេសរបស់អ្នក។ វាដូចជារូបមន្តធ្វើម្ហូបពិសេសមួយដែលប្លែកពីគេ ដែលផ្នែកទាំងនេះធ្វើឱ្យអ្នកពិសេស និងខុសពីអ្នកដទៃ។
១. អ្វីដែលយើងទទួលបានពីឪពុកម្តាយរបស់យើង (ហ្សែន)៖
យើងទទួលបានរបស់ខ្លះពីឪពុកម្តាយរបស់យើង ដូចជាពណ៌ភ្នែក និងពណ៌សក់។ យើងក៏ទទួលបានលក្ខណៈមួយចំនួនពីធម្មជាតិផងដែល ឧទាហរណ៍ដូចជាអ្នកខ្លះ កើតមកមានថាមពលច្រើន ហើយអ្នកផ្សេងទៀតកើតមកស្ងប់ស្ងាត់។ លក្ខណៈទាំងនេះគឺដូចជាការណែនាំតូចៗនៅក្នុងខ្លួនយើង ដែលជួយយើងក្នុងការ សម្រេចចិត្តពីរបៀបដែលយើងត្រូវ មានអារម្មណ៍ និងធ្វើសកម្មភាព។
២. អ្វីដែលកើតឡើងជុំវិញខ្លួនយើង៖
អ្វីៗទាំងអស់ដែលនៅជុំវិញខ្លួនយើងអាចធ្វើអោយយើងផ្លាស់ប្តូរដូចជា៖
- គ្រួសាររបស់យើង៖ របៀបដែលគ្រួសាររបស់យើងចិញ្ចឹមយើង និងច្បាប់វិន័យរបស់ពួកគាត់ បានបង្រៀនយើងយ៉ាងច្រើន។
- វប្បធម៌ និងប្រទេស៖ ទំនៀមទម្លាប់ ឬគំនិតនៅទីកន្លែងដែលយើងធំធាត់ ក៏ជាកត្តាដែលជម្រុញអោយយើងជាខ្លួនរបស់យើង។ ឧទាហរណ៍ដូចជា នៅកន្លែងខ្លះជម្រុញអោយមនុស្សធ្វើការជាក្រុមអោយបានច្រើន ហើយ កន្លែងខ្លះទៀតបង្រៀនមនុស្សមានភាពឯករាជអោយបានច្រើន។
- អ្វីដែលកើតឡើងចំពោះយើង៖ រាល់បទពិសោធន៍ ល្អ ឬអាក្រក់ វាធ្វើអោយយើង ផ្លាស់ប្ដូរ។ ការរៀនអ្វីថ្មីៗនៅសាលា ការបង្កើតមិត្តភក្តិ ការបរាជ័យ ហើយងើបឡើងវិញ ទាំងអស់នេះបង្រៀនយើង និងជួយធ្វើឱ្យយើងក្លាយជានរណាម្នាក់។
៣. មិត្តភក្តិរបស់យើង និងមនុស្សផ្សេងទៀត (អន្តរកម្មសង្គម)៖
មនុស្សដែលយើងចំណាយពេលជាមួយក៏មានឥទ្ធិពលមកលើយើងដូចគ្នា។ មិត្តភ័ក្តិរបស់យើងអាចណែនាំយើងអំពីចំណូលចិត្តថ្មី ឬវិធីនៃការគិតថ្មីៗ ។ ក្រុមដែលយើងចូលរួម ដូចជាក្រុមកីឡា ឬក្លឹបផ្សេងៗ ក៏អាចជួយយើងធំធាត់ទៅលើបុគ្គលិកលក្ខណៈរបស់យើងផងដែរ។
៤. របៀបនៃការគិត និងអារម្មណ៍របស់យើង (កត្តាចិត្តសាស្ត្រ)៖
គំនិត និងអារម្មណ៍របស់យើងផ្ទាល់ក៏មានចំណែកធំដែរ។ របៀបដែលយើងសម្លឹងមើលបញ្ហា អ្វីដែលយើងសុបិនចង់បាន និងអ្វីដែលសំខាន់បំផុតសម្រាប់យើង (ដូចជាការមានចិត្តល្អ ឬក្លាហាន) ទាំងនេះគឺសុទ្ធតែជាអ្វីដែលជួយនាំផ្លូវអោយយើងធ្វើសកម្មភាពអ្វីមួយ និងជាកត្តាធ្វើអោយយើងក្លាយជាខ្លួនយើង។
៥ ការមានសំណាង ឬការទទួលបានឱកាស៖
ពេលខ្លះរឿងចៃដន្យជាច្រើនបាន កើតឡើងដែលផ្លាស់ប្តូរយើង។ ប្រហែលជាអ្នកបានជួបនរណាម្នាក់ដោយចៃដន្យ ដែលបង្រៀនអ្នកនូវអ្វីដែលថ្មី ឬព្រឹត្តិការណ៍អ្វី មួយបានកើតឡើងដែលធ្វើឱ្យអ្នកមើលឃើញជីវិតក្នុងន័យមួយផ្សេង។កត្តាដែលមិននឹកស្មានដល់ទាំងនេះក៏អាចកំណត់ថាអ្នកក្លាយជានរណាដែរ។
ដូចច្នេះមនុស្សគ្រប់រូបសុទ្ធតែមានភាពខុសផ្លែកពីគ្នា ដោយសារតែអត្តចរឹកបុគ្គលិកលក្ខណះរបស់យើងអាចប្រៀបប្រដូចទៅនឹងរូបគំនូរដ៏ពិសេស ដែលរួមផ្សំដោយ៖
- ពណ៌ដែលយើងទទួលបានពីឪពុកម្តាយយើងពីកំណើត។
- ទីកន្លែងដែលយើងធំធាត់ ដូចជាច្បាប់ទម្លាប់នៅក្នុងផ្ទះ រឺក៏ប្រទេសមួយ។
- បទពិសោធន៍ដែលកើតឡើងចំពោះយើង
- មនុស្សដែលយើងបានជួប ដូចជាមិត្តភក្តិ និងបងប្អូនរបស់យើង។
- របៀបដែលយើងសម្រេចចិត្តកំណត់ខ្លួនយើង ដូចជា គំនិត និងអារម្មណ៍របស់យើង។
- រឿងរាវដែលបានកើតឡើងមកលើយើងដោយចៃដន្យ មិនថាជារឿងវិជ្ជមាន ឬអវិជ្ជមាន។
អ្វីទាំងអស់ខាងលើនេះគឺជាកត្តាដែលធ្វើអោយមនុស្សម្នាក់ៗមានលក្ខណះពិសេសផ្សេងៗគ្នា។ ហើយទាំងអស់នេះហើយដែលជារឿងគួរអោយចាប់អារម្មណ៍ដោយសារតែពិភពលោកយើងមានមនុស្សប្រភេទផ្សេងៗគ្នា ដែលធ្វើអោយពួកយើងអានរៀនសូត្រពីគ្នាទៅវិញ ទៅមក។
English Below:
Why do each of us have different personalities?
Have you ever wondered why each person has a unique personality? Why some people like to talk a lot while others like to be quiet? Or why we all react differently when the same thing happens?Each person is made up of many different qualities, experiences, and characteristics. When these things come together, they are like ingredients in a recipe to create your unique personality. It’s like a unique recipe, where these parts make you special and different from everyone else.
1. What We Get From Our Parents (Genetics)
We get some things from our parents, like eye color and hair color. We also inherit certain traits from nature, for example, some are born with a lot of energy and others are born calm. These traits are like little instructions inside us that help us decide how we should feel and act.
2. What Happens Around Us (Environment)
What happens around us:
- Our family: The way our family raised us and their rules and regulations taught us a lot.
- Culture and Country: The customs or ideas of the place we grow up are also factors that influence who we are. For example, some places encourage people to work more in groups, while others teach people to be more independent.
What happens to us: Every experience, good or bad, changes us. Learning new things at school, making friends, failing and getting back up, all of these teach us and help shape who we are.
3. Our friends and other people (social interaction)
The people we spend time with also influence us. Our friends can introduce us to new hobbies or new ways of thinking. The groups we join, such as sports teams or clubs, can also help us grow as individuals.
4. The way we think and feel (psychological factors)
Our own thoughts and feelings also play a big part. How we look at problems, what we dream about, and what is most important to us (like being kind or brave) are all things that help guide us in our actions and are factors that make us who we are.
5. Just Luck or Chance
Sometimes random things happen that change us. Maybe you met someone by chance who taught you something new, or an event happened that made you see life in a different light. These unexpected factors can also shape who you become.
Therefore, every person is different because our personality traits can be compared to a unique painting, which is composed of:
- The colors we get from our parents at birth.
- The place we grow up in, such as the rules of the house or the country.
- The experiences we have
- The people we meet, such as our friends and siblings.
- How we decide to define ourselves, such as our thoughts and feelings.
- Random things that happen to us, whether positive or negative.
All of these factors make each person unique. And all of this is interesting because the world has so many different types of people, which allows us to learn from each other.
